កម្មវិធីសិក្សានេះ សម្រាប់តែ

អ្នកធ្វើទីផ្សារឌីជីថល

ថ្មីថ្មោងប៉ុណ្ណោះ!

តាមរយៈវគ្គសិក្សានេះ

ក្លាយជាអ្នកជំនាញធ្វើ Facebook Marketing រយៈពេល៣០ថ្ងៃ

ខ្ញុំ​នឹងបង្ហាញអ្នកពីរូបមន្ដសម្ងាត់ដែល​ខ្ញុំបានប្រើក្នុងការ​ធ្វើ Content Marketing និង Media Buying ឲ្យជាង ៣,០០០ម៉ាកសញ្ញាក្នុងប្រទេសកម្ពុជា និង ផ្ដល់សេវាកម្មជូនអាជីវកម្មលក់រាយអនឡាញជាង ១០០ក្រុមហ៊ុនផ្សេងទៀត ។

អ្វីដែល​ខ្ញុំ​នឹងបង្ហាញនៅក្នុង​មេរៀន វាមិនមែនគ្រាន់តែជាទ្រឹស្ដីដែលប្រើត្រូវនៅបរទេស តែប្រើមិនកើតនៅស្រុកយើងនោះទេ ។ វាជាក្បួនទីផ្សារពិតប្រាកដដែលសិស្សរបស់ខ្ញុំជាង ១,០០០នាក់បានយកទៅប្រើប្រាស់ និងទទួលបានជោគជ័យលើការធ្វើ Digital Marketing ជូនអាជីវកម្មក្នុងស្រុករបស់យើងរួចមកហើយ!

ដូចនេះហើយ អ្នកអាចជឿជាក់ បច្ចេកទេស និងយុទ្ធសាស្រ្ដទីផ្សារ នេះបាន!

កុំភ្លេចមើលវីដេអូសង្ខេបរបស់វគ្គសិក្សា

បញ្ហាប្រឈមទូទៅ

ពេល​ចាប់ផ្ដើមការងារដំបូង

  • រនាំងភាសា និងពាក្យបច្ចេកទេស

ធ្វើឲ្យពិបាកចាប់យល់ន័យការងារ និង ពិបាកយល់ការងារបច្ចេកទេសមួយចំនួនធំពិសេស ពាក្យបច្ចេកទេសក្នុង Content Marketing និង Media Buying

  • កង្វះខាតបច្ចេកទេសត្រូវទីផ្សាក្នុងស្រុក

បច្ចេកទេសដែលបង្រៀន​លើ​អនឡាញ​ភាគ​ច្រើន ជាបច្ចេកទេសដែល​ត្រូវនឹងទីផ្សារប្រទេស តែប្រើមិនបានផលសម្រាប់ទីផ្សារក្នុងស្រុក (ពិសេសទីផ្សារយើង)

  • ខ្វះសហគមន៍អ្នកធ្វើទីផ្សារឌីជីថល

ពេល​ចាប់ផ្ដើមការងារដំបូង អ្នកអាចពិបាកតាមឲ្យទាន់ បច្ចេកទេសទីផ្សារ របស់បណ្កាញសង្គមដែលបន្ដធ្វើបច្ចុប្បន្នភាពថ្មីៗជាប្រចាំ ដូចនេះហើយអ្នកត្រូវការកន្លែងដែល​អាចសួរនាំ និង ចែករំលែកពីរឿងរ៉ាវទាំងនេះបាន

  • ខ្វះអ្នកជំនាញបង្ហាញផ្លូវ

មានមនុស្សជាច្រើននឹងប្រកាសថាខ្លួនជាអ្នកជំនាញផ្សព្វផ្សាយលើ Meta តែមានមនុស្សមិនច្រើនទេដែល​ Meta ព្រមទទួលស្គាល់ថាជា Certified Meta Professional ដូចនេះហើយអ្នកអាចពិបាកនឹងជឿជាក់ ថាអ្នកជំនាញណានឹងជួយណែនាំបង្ហាញផ្លូវអ្នកបាន

  • ឧបសគ្គ ផលិតមាតិកាលក់

សម្រាប់អ្នកចាប់ផ្ដើមធ្វើទីផ្សារដំបូងៗអាចនឹងមានសម្ពាធពេលត្រូវធ្វើមាតិកាម្ដងៗ ដោយសារតែតម្រូវការរបស់អាជីវកម្មក្នុងស្រុកភាគច្រើនគឺ មាតិកាលក់ (Sales Content) តែទ្រឹស្ដីនៅក្នុងមេរៀនអនឡាញភាគច្រើន និយាយតែពីរបៀបធ្វើមាតិកាផ្សព្វផ្សាយទូទៅធម្មតាៗប៉ុណ្ណោះ

  • ឧបសគ្គ ផ្សព្វផ្សាយចំគោលដៅ

អ្នកនឹងឃើញបច្ចេកទេសផ្សព្វផ្សាយជាច្រើនដែលនិយាយពីការផ្សព្វផ្សាយលើ Meta តែអ្នកអាចនឹងមិនប្រាកដចិត្តថាបច្ចេកទេសណាដែល Meta ព្រមទទួលស្គាល់ថាជាបច្ចេកទេសត្រឹមត្រូវដែល​ខ្លួនណែនាំពិតប្រាកដ ។

បញ្ហាប្រឈម និង ដំណោះស្រាយ

ការធ្វើទីផ្សារឌីជីថលដំបូងៗ

  • ផ្សព្វផ្សាយមិនចំគោលដៅ

  • ស្គាល់អតិថិជនបែបលំៗ តែចង់បានលុយភ្ញៀវ

  • គាំងគំនិត មិនដឹងថាគួរដាក់ពាក្យអ្វីខ្លះឲ្យទាក់ទាញ

  • ឲ្យតែពេលធ្វើ មាតិកាប្រូម៉ូតផលិតផលម្ដងៗដឹងតែធុញថប់ តឹងតែង និងមានសម្ពាធ

  • សរសេរ caption ម្ដងៗចំណាយពេលរាប់ម៉ោង

  • ពិបាកពេលឌីហ្សាញ poster ប្រូម៉ូតម្ដងៗ

  • ឈឺក្បាលពេលឌីហ្សាញ album ប្រូម៉ូតម្ដងៗ

  • ចង់ចេញ video ប្រូម៉ូតម្ដងៗមិនដឹងនិយាយអ្វីខ្លះ

  • ប៊ូសម្ដងណាក៏ខាត

  • ជាប់គាំង រាល់ពេលគេសួរថាចាយប៉ុន្មានបានអ្វីមកវិញ

  • ប៊ូសដើរសុខៗ ជាប់ Creative Fatigue Error

  • ប៊ូសលើសលុយត្រូវគេស្ដីឲ្យ

  • មិនអាចផ្ទៀងផ្ទាត់ចំណេញ/ខាតពីការប៊ូស

  • ពេលប្រូម៉ូត Event ម្ដងៗគួរធ្វើបែបម៉េច

  • ប៊ូសខាតលុយទៅលើភ្ញៀវចាស់ដែលមិនទិញ

  • មានគោលដៅច្បាស់លាស់ ទើបចាយលុយប៊ូស

  • ស្គាល់អតិថិជនដល់ជម្រៅចិត្ត ឧបសគ្គ ក្ដីបារម្ភ ការឈឺចាប់ តម្រូវការ ក្ដីរំពឹង ក្ដីសង្ឃឹម

  • មានពាក្យពេចន៍ទាក់ទាញ កន្ត្រាក់បេះដូងអតិថិជនឲ្យរំភើបចង់ទិញដោយខានមិនបាន

  • អាចបង្កើតមាតិកាលក់ផលិតផលអ្វីក៏បានតាមចិត្ត

  • ចេះសរសេរ caption ទាំងខ្លី ទាំងវែងបានលឿនដោយប្រើប្រាស់រូបមន្ដស្រាប់ៗ

  • ចេះរៀបពាក្យពេចន៍ខ្លាំង ដើម្បីបង្កើត Poster

  • ចេះរៀបពាក្យពេចន៍ខ្លាំង ដើម្បីបង្កើត Album

  • ចេះរៀបពាក្យពេចន៍ខ្លាំង បង្កើត Video script

  • ចេះធ្វើផែនការប៊ូសឲ្យចំណេញ មិនចំណេញមិនប៊ូស

  • ចេះពន្យល់ថាគួរចាយប៉ុន្មានបានអ្វីខ្លះ?

  • គេចពី Creative Fatigue Error

  • ចៀសវាងការប៊ូសលើសលុយ

  • ចេះ​បញ្ចូលទិន្ន័យលុយលក់ឲ្យ Facebook ដើម្បីតាមដានចំណេញ/ខាត

  • អាចប្រូម៉ូតរកមនុស្សចូល Event ច្រើន

  • លែងខាតលុយប៊ូសចំមនុស្សដដែលៗ

ចង់ទទួលបានជំនាញពិតប្រាកដ

ត្រូវតែរត់រករៀនពីអ្នកជំនាញពិត

មាស សកល ជាម្ចាស់អាជីវកម្មលក់រាយអនឡាញ ជាស្ថាបនិកភ្នាក់ងារទីផ្សារ ជាគ្រូបង្វឹកជំនាញទីផ្សារឌីជីថល ជាអ្នកនិពន្ធសៀវភៅទីផ្សារឌីជីថល និង អ្នក​ជំនាញទីផ្សារឌីជីថលដែល​មានបទពិសោធលើសពី១០ឆ្នាំលើវិស័យ​ទីផ្សារឌីជីថល និងលក់អនឡាញ ។

ក្នុងចំណោមអ្នកជំនាញជាច្រើន លោកជាអ្នកជំនាញម្នាក់ដែល​មានការទទួលស្គាល់ជាអន្តរជាតិពី Meta និង Digital Marketing Institute ក៏ដូចជាស្ថាប័នអប់រំអនឡាញមួយចំនួនផងដែរ ។

  • Meta Certified Media Planning Professional

  • Certified Digital Marketing Professional នៅ Digital Marketing Institute (DMI)

  • ស្ថាបនិក RONGVONG Digital Learning

  • ស្ថាបនិក ANGKOT Marketing Agency

  • ស្ថាបនិក Digital Workers Community

  • អ្នកនិពន្ធសៀវភៅ "សួរច្រើន លក់ខ្លាំង"

ចូលធ្វើការ Digital Marketing

គួររៀនអ្វីខ្លះ?

ត្រូវការពេលប៉ុន្មាន?

កុំភ្លេចមើលវីដេអូសង្ខេបរបស់វគ្គសិក្សា

៧ជំហាន

ដើម្បីក្លាយជាអ្នកជំនាញក្នុង៣០ថ្ងៃ

  • ជំហាន ១. ព្រីនផែនការ៣០ថ្ងៃ៖ ទាញយក 30-Day-Plan ជាទម្រង់ pdf និង ព្រីនចេញដើម្បីតាមដានការសិក្សាផ្ទាល់ខ្លួនក្នុងរយៈពេល៣០ថ្ងៃ

  • ជំហាន ២. មើលវីដអូមេរៀន៖ បញ្ចប់​មេរៀន​ទៅ​តាម​ថ្ងៃ​នីមួយៗ ពីថ្ងៃទី១​ដល់​ទី​៣០ តាម​លំដាប់​លំដោយ​ដែល​​បានកំណត់នៅក្នុងផែនការ

  • ជំហាន ៣. កត់ត្រាចំនុចសំខាន់៖ ទាញយក និងព្រីន Action Sheet ដែល​​ជា​សៀវភៅ​លំហាត់​ភ្ជាប់​ជាមួយមេរៀន។ បន្ទាប់​មក​កត់ត្រា​គោលគំនិតសំខាន់ៗចូលទៅក្នុងសៀវភៅ ។

  • ជំហាន ៤. អនុវត្តលំហាត់៖ អនុវត្តកិច្ចការ (assigment) នៅចុងវគ្គសិក្សាគោលនីមួយៗ ដោយយកចិត្តទុកដាក់បំផុត

  • ជំហាន ៥. ដាក់ចម្លើយចូលក្រុម៖ បង្ហោះកិច្ចការទាំងនោះចូលទៅក្នុង Private Group: 30-Day Digital Challenge ដើម្បីទទួលបានគំនិតបន្ថែមពីមិត្តរួមវិស័យផ្សេងទៀត

  • ជំហាន ៦. ទទួលមតិយោបល់ ៖ទទួលមតិយោបល់ និងការណែនាំពីគ្រូឧបទេស ដែល​ជាអ្នកជំនាញមា

  • ជំហាន ៧. សុំជំនួយបច្ចេកទេស៖ ពេល​ចួបឧបសគ្គបច្ចេកទេសសូមសួរនៅក្នុងសហគមន៍អ្នកធ្វើទីផ្សារឌីជីថលគឺ ក្រុម កម្មករឌីជីថល

ក្នុង៣០ថ្ងៃ

តើអ្នកនឹងរៀនពីអ្វីខ្លះ?

DAY 1

គូសរូបភាពអតិថិជនគោលដៅ

DAY 2-4

យុទ្ធសាស្រ្ដទីផ្សារមាតិកា

DAY 5-8

មាតិកាលក់ខ្លាំង

DAY 9-10

ផែនការផ្សព្វផ្សាយឲ្យចំណេញ

DAY 11-12

រៀបចំមុនផ្សព្វផ្សាយ

DAY 13-19

មូលដ្ឋានគ្រឹះការផ្សព្វផ្សាយ

DAY 20-22

យុទ្ធសាស្រ្ដផ្សព្វផ្សាយ

DAY 23-30

អនុវត្តដំឡើងយុទ្ធនាការទាំង៦

មតិយោបល់

មិត្តអ្នកសិក្សា

បន្ទាប់ពីខ្ញុំបានសិក្សាបញ្ជប់ការសិក្សានៅកម្មវិធីសិក្សា 30​-DAY DIGITAL CHALLENGE មកមានចំណុចមួយដែលខ្ញុំចូលចិត្តជាងគេ គឺការសរសេរមាតិកាលក់ខ្លាំង ។ វាមានសារៈសំខាន់ចំពោះខ្ញុំមែនទែន ក្នុងការសរសេរមាតិកា ផ្សព្វផ្សាយទៅកាន់អតិថិជនប្រកបដោយប្រសិទ្ធភាព ។

ខ្ញុំគិតថា​កម្មវិធីសិក្សា 30​-DAY DIGITAL CHALLENGE នេះស័ក្តិសមបំផុតចំពោះ ម្ចាស់អាជីវកម្ម បុគ្គលិកក្រុមហ៊ុន ក៏ដូចជាសិស្សនិសិ្សតដែលមានបំណងចង់ អភិវឌ្ឍសមត្ថភាពបន្ថែមទៅលើទីផ្សារឌីជីថល។

Nos Nhanh

អ្នកធ្វើទីផ្សារឌីជីថល នៅក្រុមហ៊ុនធានារ៉ាប់រងទូទៅ Etiqa Cambodia


ខ្ញុំ Kakada បច្ចុបន្បខ្ញុំជា ប្រធានអភិវឌ្ឍអាជីវកម្មនៅក្រុមហ៊ុន Westline Education Group។ នៅក្នុង30-Day Digital Challenge ចំណុចដែលខ្ញុំចាប់អារម្មណ៍ ​ដូចជាការកំណត់អតិថិជនគោលដៅ និង Copywriting  និងរបស់មួយដែលខ្ញុំមិនរពឹងថាមាននៅក្នុងវគ្គហ្នឹងប៉ុន្តែមាន​គឺ ការផ្តល់ជូននូវ​ Template ដែលអាចឲ្យយើងមកយកធ្វើការកែច្នៃដើម្បីឲ្យ Fit ជាមួយការងារប្រចាំថ្ងៃរបស់យើង ដើម្បីជួយសម្រួលការងាររបស់យើងឲ្យកាន់តែងាយស្រួល និងជំរុញការងាររបស់យើងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។​​ ខ្ញុំគិតថាអ្នកដែលគាត់ប្រើប្រាស់បណ្តាញសង្គម គាត់គួរតែរៀនកម្មវិធីសិក្សា30-Day Digital Challengeនេះ ពិសេសអ្នកដែលគាត់ធ្វើការងារទាក់ទងជាមួយ ឌីជីថល ឬក៏ Social Media ,Business owner ,Marketing & sale,Assistant,HR,Admin។

Kim Kakada

ប្រធានអភិវឌ្ឍអាជីវកម្ម នៅក្រុមហ៊ុន Westline Education Group

ខ្ញុំ Socheat មានបទពិសោធន៍ផ្នែកគណនី និងអ្នកលក់អចលនទ្រព្យ ក្រោយមក team របស់ខ្ញុំខ្វះធនធានផ្នែកខាង Media ហើយខ្ញុំក៏បានធ្វើ និងអាជីពផ្នែកនេះ បច្ចុប្បន្នខ្ញុំមានសេវាកម្មផលិត Media មាន studio និងឧបករណ៍ជំនួយផ្នែកថតផ្សេងៗផងដែរ។ ខ្ញុំបានចូលជាសមាជិកក្នុងវគ្គសិក្សា Copywriting ផងដែរ ហើយខ្ញុំរំភើប និងអរគុណមែនទែនសម្រាប់វគ្គសិក្សានេះ ពេលខ្លះខ្ញុំឆ្ងល់ដែរថាហេតុអីតម្លៃប៉ុណ្ណឹងមេរៀនល្អបែបនេះ ខ្ញុំស្រឡាញ់វីដេអូមេរៀនក្នុង RONGVONG ដែលបានពន្យល់ឲ្យខ្ញុំអនុវត្តបាន ខ្ញុំឃើញពីភាពរីកចម្រើនរបស់ខ្លួនឯងបច្ចុប្បន្ន ខ្ញុំពិតជាឲ្យមេដៃកន្លែងនេះមែន។

Loek Socheat

អ្នកធ្វើទីផ្សារឌីជីថល

ខ្ញុំមានបទពិសោធខាងកាន់ផេកចូលរយៈពេល 2 ឆ្នាំដែរហើយ ក៏បានស្គាល់ ​RONGVONG ជាង៦ខែដែរ តែខ្ញុំបានបទពិសោធល្អច្រើនពីរង្វង់ ហើយខ្ញុំក៏បានយកចំណុចក្នុងមេរៀនមកអនុវត្តគឺជាក់ស្ដែងខ្ញុំទទួលបានលទ្ធផលល្អផងដែរ

ខ្ញុំតែងតែទទួលបាន feedback ពីអតិថិជន គឺទទួលបានលទ្ធផលល្អ (មិនសូវមាន account ខ្មោច) ពីមុនពេលប៊ូសមិនដឹងថាយក keyword ណា រៀបចំ content បែបណាទើបទទួលបានផលល្អ។ ខ្ញុំធ្វើការនៅក្រុមហ៊ុនមួយផងដែរ (ធ្វើការផងរៀនផង) ត្រូវចំណាយពេលស្វែងរកលើ youtube និងបានទិញវគ្គសិក្សាគេផ្សេងកុហកច្រើន តែក្រោយពីបានរៀនជាមួយ RONGVONG ខ្ញុំឃើញថាទទួលបានផ្លែផ្កាល្អច្រើន

Ol sengleng

អ្នកធ្វើការឯករាជ្យ - Freelancer

ខ្ញុំ Youleng ជាអ្នកធ្វើការនៅក្នុងស្ថាប័នមួយក្នុងមន្ទីពេទ្យ ក្រោយមកថ្នាក់លើបានឲ្យខ្ញុំធ្វើ និងកាន់ជំនាញទីផ្សារតែម្ដង (កាន់ផេក និងធ្វើមាតិកា) ដើម្បីធ្វើការផ្សព្វផ្សាយ ទាំងដែលខ្ញុំមិនមានបទពិសោធផ្នែកនេះទាល់តែសោះ និងរៀនពីការធ្វើទីផ្សារបានតិចតួច ប៉ុន្តែបន្ទាប់ពីខ្ញុំបានរៀន និងបានស្គាល់ RONGVONG ជិត២ឆ្នាំដែរ បានឃើញពីការចែករំលែក និងបានរៀនជាមួយវគ្គសិក្សាអនឡាញនេះផងដែរ​ គឺខ្ញុំរៀនបានច្រើនពិសេសទៅលើការបង្កើត content និងការរៀបចំ Budget ដើម្បីស្នើរទៅថ្នាក់លើ ឲ្យគាត់មើលឃើញពីលទ្ធផលការងាររបស់យើង។

Toch Youleng

Project Manager នៅ គ្លីនិកកុមារ និងសម្ភពឈួ អុីសេង CYS Pediatric & Maternity Clinic

នាងខ្ញុំឈ្មោះ ប៊ុន សូរិយា មានតួនាទី ជាមន្រ្តីជាន់ខ្ពស់ផ្នែកទីផ្សារឌីជីថល នៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍។ នៅក្នុង

30-Day Digital Challenge ខ្ញុំពេញចិត្តគ្រប់វគ្គ ជាពិសេសវគ្គ Advertising Plan ព្រោះមានចំណុចជាច្រើនដែលអាចជួយអោយខ្ញុំយល់ដឹងកាន់តែច្រើនដើម្បីយកមកអនុវត្តនៅក្នុងវិស័យការងារ មុខរបររបស់ខ្ញុំអោយកាន់តែមានប្រសិទ្ធិភាពខ្ពស់។ សម្រាប់ខ្ញុំអ្នកដែលគួរតែចូលរៀនកម្មវិធី

30-Day Digital Challenge នេះ មានដូចជា៖ ប្អូនៗនិស្សិតទើបចាប់ផ្ដើមថ្នាក់មហាវិទ្យាល័យ, អ្នកមានមុខរបរផ្ទាល់ខ្លួន, និងបងប្អូនដែលជាបុគ្គលិកនៅក្នុងវិស័យទីផ្សារដែលចង់បង្កើនចំណេះដឹងផ្នែក

ឌីជីថល។

Bun Soriya

មន្រ្តីជាន់ខ្ពស់ផ្នែកទីផ្សារឌីជីថល នៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍

ក្លាយជាអ្នកជំនាញធ្វើ DIGITAL MARKETING កម្រិតដំបូងក្នុង៣០ថ្ងៃ

ជាមួយនឹងបទពិសោធរៀនបែប 3C

  • COACHING: ចួបជាមួយគ្រូបង្គោលតាមរយៈ Google Meet ជារៀងរាល់ខែដើម្បីរលឹកមេរៀន សួរសំណួរ និង សុំយោបល់កែលម្អ

  • CURRICULUM: រៀនដោយខ្លួនឯង នៅទីណាក៏បាន ពេល​ណាក៏បាន តាមរយៈវីដេអូមេរៀន ធ្វើលំហាត់វាស់ការយល់ដឹង ធ្វើកិច្ចការផ្ទះ ប្រឡងបញ្ចប់ និង ទទួលវិញ្ញាបនបត្រ

  • COMMUNITY: ទទួលបានជំនួយ ការពិភាក្សា និងចែករលែក ពីសិស្សច្បង និងមិត្តរួមជំនាញផ្សេងទៀតនៅក្នុងសហគន៍សិក្សាឯកជន (Private Learning Community)

កម្មវិធីសិក្សានេះ

អ្នកនឹងទទួលបាន ៤វគ្គខ្លីៗបញ្ចូលគ្នា

វគ្គសិក្សា Customer Persona

អ្នកធ្វើទីផ្សារភាគច្រើនមិនមែនផ្សព្វផ្សព្វផ្សាយមិនចំគោលដៅទេ តែមកពីគេមិនច្បាស់ថាគោលដៅគេជានរណា ។ អ្នកនឹងរៀនពីយុទ្ធសាស្រ្ដគូសរូបភាពអតិថិជនគោលដៅដែល​អ្នកប្រាថ្នាចង់បានឲ្យចេញជារូបរាង ។

វគ្គសិក្សា Copywriting

អ្នកធ្វើទីផ្សារភាគច្រើនអាចប្រើពាក្យសារពាណិជ្ជកម្មជាភាសាអង់គ្លេសបានយ៉ាងល្អ តែនៅពេល​រកនឹកប្រើជាភាសាខ្មែរ គេច្រើនប្រើភាសាបែបស្រាលៗ ។ ត្រង់នេះអ្នកនឹងរៀនពីរបៀបប្រើភាសាខ្មែរបែបមុតស្រួច ដើម្បីចាក់ចំណុចឈឺចាប់ (pain points) អតិថិជនឲ្យងឿងឆ្ងល់ចង់ដឹង និងស្រេកឃ្លានចង់ទិញ ។

វគ្គសិក្សា Advertising Plan

អ្នកនឹងឈប់ប៊ូសបែបស្មានៗ ដោយមិនដឹងថាចាយប៉ុន្មាន បានអីមកវិញទៀតហើយ ព្រោះអ្នកនឹងរៀនពីផែនការចំណាយដែលលក់ចំណេញ មុនពេល​អ្នកចុចប៊ូសតុង "Boost" ឬ "Publish" ។ បើមិនចំណេញ អ្នកនឹងឲ្យវាបិទដោយស្វ័យប្រវត្តិភ្លាម មិនឲ្យខាតទាន់នោះទេ ។

វគ្គសិក្សា Media Buying on Meta

អ្នកនឹងឈប់ប៊ូសបែបស្មានៗ ដោយមិនដឹងថាចាយប៉ុន្មាន បានអីមកវិញទៀតហើយ ព្រោះអ្នកនឹងរៀនពីផែនការចំណាយដែលលក់ចំណេញ មុនពេល​អ្នកចុចប៊ូសតុង "Boost" ឬ "Publish" ។ បើមិនចំណេញ អ្នកនឹងឲ្យវាបិទដោយស្វ័យប្រវត្តិភ្លាម មិនឲ្យខាតទាន់នោះទេ ។

មិនទាន់អស់ទេ!

អ្នកនឹងទទួលបាន កាដូបន្ថែម

Certificate បញ្ជាក់ការសិក្សា

ក្រោយបញ្ចប់វគ្គសិក្សានេះដោយជោគជួ៧ពីថ្ងៃទី១ដល់ថ្ងៃទី៣០ អ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាមួយដែលអ្នកអាចព្រីនចេញក៏បាន ប្រើជាសម្រាប់​ចែករំលែកនៅលើ Linkedin ក៏បាន ។

វគ្គសិក្សា Daily Performance Tracker

វគ្គនេះពិសេសណាស់សម្រាប់អ្នកលក់អនឡាញ និងអ្នកធ្វើទីផ្សារឲ្យអាជីវកម្មលក់រាយអនឡាញ ។ វាចាំបាច់ណាស់​ដែល​អ្នកត្រូវដឹងថ្ងៃណាអ្នកប៊ូសចំណេញ/ខាត ដើម្បីឲ្យអ្នកអាចបន្ថែមលុយប៊ូសដើម្បីលក់ឲ្យកាន់តែខ្លាំង ឬគួរតែផ្អាកពាណិជ្ជកម្មដើម្បីរៀបចំយុទ្ធសាស្រ្ដថ្មី ។

១០ ពុម្ពគំរូ - Template

  • TEMPLATE: Customer persona

  • TEMPLATE: Copywriting brief

  • TEMPLATE: Caption ខ្លី

  • TEMPLATE: Caption វែង

  • TEMPLATE: Image Poster

  • TEMPLATE: Image album

  • TEMPLATE: Video Script

  • TEMPLATE: Advertising Plan

  • TEMPLATE: Daily performance tracker

  • TEMPLATE: Media Plan

សៀវភៅលំហាត់ + Free delivery

អ្នកនឹងទទួលបានសៀវភៅលំហាត់ (Action Sheet) ដែលនឹងត្រូវបាន​ដឹកជូនដល់ទីតាំងរបស់អ្នកដោយឥតគិតថ្លៃ (ក្នុងប្រទេស) ។

ផែនការ៣០ថ្ងៃ​ + Free delivery

អ្នកនឹងទទួលបានផែនការ៣០ថ្ងៃ (Hardcopy) ដែលនឹងត្រូវបាន​ដឹកជូនដល់ទីតាំងរបស់អ្នកដោយឥតគិតថ្លៃ (ក្នុងប្រទេស) ។​

សហគមន៍សិក្សា Private

អ្នកត្រូវបានអញ្ជើញឲ្យចូលរួម Private Facebook Group ដែល​អ្នកអាចចូលរួមជជែកពីអ្វីដែល​អ្នកបានរៀនសូត្រ និង​ចែករំលែកលំហាត់ដែលអ្នកបានធ្វើជាដើម។

ជួបជុំជាក្រុមផ្ទាល់ និង ជួបជុំលើអនឡាញ

អ្នកនឹងត្រូវបានអញ្ជើញឲ្យចូលរួម កម្មវិធី​ជួបជុំ​លើ​អនឡាញ​ ឬជួបផ្ទាល់នៅពេល​ពួកយើងមានកម្មវិធីម្ដងៗ ។

"កុំបន្ទាបក្ដីស្រមៃរបស់អ្នក ដើម្បីតម្រូវជីវភាពបច្ចុប្បន្ន

តែត្រូវបន្ថែមសមត្ថភាពបច្ចុប្បន្នឲ្យស័ក្ដិសមនឹងក្ដីស្រមៃរបស់អ្នក!"

Image

4.9/5 star reviews

ការអោយពិន្ទុនេះត្រូវបានរៀបចំដោយប្រព័ន្ធស្វ័យប្រវត្តិ

អ្នកនឹងទទួលបាន

  • វគ្គសិក្សា Customer Persona ($10)

  • វគ្គសិក្សា Copywriting ($25)

  • វគ្គសិក្សា Advertising Plan ($15)

  • វគ្គសិក្សា Media Buying on Meta ($25)

  • Certificate បញ្ជាក់ការសិក្សា

  • វគ្គសិក្សា Daily Performance Tracker ($15)

  • ១០ ពុម្ពគំរូ - Template

  • សៀវភៅលំហាត់ ($8)

  • ថ្លៃដឹកជញ្ជូន ($2)

  • ផែនការ៣០ថ្ងៃ​

  • សហគមន៍សិក្សា Private

  • ជួបជុំជាក្រុមផ្ទាល់ និង ជួបជុំលើអនឡាញ

តម្លៃសរុប:​ $100

តម្លៃពេញ $100 ចុះសល់ត្រឹមតែ $75 សម្រាប់ 15នាក់ប៉ុណ្ណោះ

ចំនួនអ្នកចុះឈ្មោះបាន 11 នាក់

ទិញឥឡូវនេះត្រឹមតែ $75

Image

"តស់! ដើរផ្លូវ DIGITAL MARKETING ជាមួយគ្នា!"

រូបអ្នកនៅ៣០ថ្ងៃក្រោយ នឹងអរគុណដល់ការសម្រេចចិត្តរបស់អ្នកថ្ងៃនេះ ។

មិនទាន់ប្រាកដចិត្ត? យើងនឹងផ្ដល់ជូន

ធានា៤៨ម៉ោង

ក្រោយចូលរៀន ៤៨ម៉ោង បើមិនពេញចិត្តអាចប្ដូរយកលុយវិញបាន ១០០%

ការផ្ដល់ជូននេះសម្រាប់តែ 15នាក់ប៉ុណ្ណោះ!

បើមិនមែនឥឡូវនេះទេ ចឹងពេលណា?

កន្លងមកអ្នកបានពន្យារពេលសម្រាប់រឿងជាច្រើនរួចមកហើយ

ធានា ៤៨ម៉ោង

បើមិនពេញចិត្ត អាចប្ដូរយកលុយវិញបាន១០០%

សំណួរទូទៅ

ទិញតាម ABA ដោយរបៀបណា?

អ្នកអាចបញ្ជាទិញបានដោយអនុវត្ត៤ជំហាន

១. ចុចលើប៊ូតុង "ទិញឥឡូវនេះ"

២. បំពេញព័ត៌មានផ្ទាល់ខ្លួន (ឧទាហរណ៍៖ លេខអ្នកទទួល និង ទីតាំង)

៣. បង់ប្រាក់តាម ABA link

៤. រង់ចាំក្រុមការងារទាក់ទងទៅ ដើម្បីបញ្ជាក់ការបញ្ជារទិញ

សម្រាប់អ្នកប្រើមធ្យោបាយបង់ប្រាក់ក្រៅពី ABA អាចទាក់ទងទិញពិក្រុមការងារយើងតាម Telegram: t.me/rongvongdigital

ក្រៅពី ABA មានមធ្យោបាយបង់ប្រាក់ផ្សេងឬអត់?

ចម្លើយគឺ "មាន"

សម្រាប់អ្នកប្រើមធ្យោបាយបង់ប្រាក់ក្រៅពី ABA អាចទាក់ទងទិញពិក្រុមការងារយើងតាម Telegram: t.me/rongvongdigital

Copyrights 2024 | RONGVONG | Terms & Conditions