មនុស្សខ្លះចាំមិនបានទេថាទទួលរបស់Freeពីអ្នកប៉ុន្មានដង គេចាំតែលើកចុងក្រោយដែលអ្នកគិតលុយប៉ុណ្ណោះ
សុំFreeបាន អ្នកជាidol សុំFreeមិនបាន អ្នកជា មនុស្សមុខលុយ
អ្នកកាន់តែឲ្យFreeងាយៗពេក គេកាន់តែលែងឲ្យតម្លៃ ព្រោះតម្លៃទំនិញឬសេវាកម្ម មិនបានស្ថិតនៅលើ #ភាពចាំបាច់ ទេ តែវាស្ថិតនៅលើ #ភាពកម្រ ។ ពេលគេកាន់តែងាយទទួលបាន គេកាន់តែលែងឲ្យតម្លៃដូចគ្នា
លុយគឺជា #លិខិតសរសើរ ពេលអ្នកដោះស្រាយបញ្ហាអតិថិជនបានល្អ ។ បញ្ហាកាន់តែពិបាកដោះ ទាមទារលិខិតសរសើរកាន់តែធំ និងកាន់តែច្រើន ។
បើយក #លុយកក់ មុនចាប់ផ្ដើមសេវាកម្មជារឿងពិបាកធ្វើ ការដែល #ធ្វើការហើយមិនបានលុយ រឹតតែពិបាកទទួលយក ។
© Copyright 2023. RONGVONG. All rights reserved.