organic marketing

ធ្វើម៉េចលក់ដាច់ដោយមិនបាច់ប៊ូស

April 21, 20240 min read

តើអ្នកអាចលក់ដាច់ដោយមិនចាំបាច់ប៊ូសបានដោយរបៀបណា?

ថ្ងៃនេះខ្ញុំ​នឹងប្រាប់អ្នកពីយុទ្ធសាស្រ្ដទីផ្សារអនឡាញដ៏ពេញនិយមចំនួន ២គឺ

  • ORGANIC (មិនចំណាយប្រាក់)

  • PAID (ចំណាយប្រាក់)​

មធ្យោបាយទាំង២ ជួយបំពេញគ្នាទៅវិញទៅមកដោយមិនអាចខ្វះគ្នាបាន​នៅក្នុងការធ្វើទីផ្សារនិងលក់អនឡាញ។ ឥឡូវយើងមកមើលពីភាពខុសគ្នារវាងមធ្យោយបាយទាំង២នេះវិញម្ដង៖

Organic vs. Paid Marketing

យុទ្ធសាស្ត្រ ORGANIC (មិនចំណាយប្រាក់) ល្អបំផុតនៅពេល ៖

  • ចាប់ផ្ដើមអាជីវកម្មលក់រាយដំបូងៗ​​ដែលមិនទាន់ដឹងពីស្ថានភាព​ទីផ្សារច្បាស់លាស់​ ហើយ​ចង់ស្ទាបស្ទង់តម្រូវការទីផ្សារជាមុន

  • ប្រើដើម្បីបំពេញបន្ថែមដល់មធ្យោបាយចំណាយប្រាក់ (Paid Marketing)

យុទ្ធសាស្ត្រ PAID (ចំណាយប្រាក់) ល្អបំផុតនៅពេលដែល​អ្នក​៖

  • ចង់ពង្រីកការលក់ឲ្យខ្លាំងឡើង

  • ចង់បានលទ្ធផលលក់លឿនជាងគូប្រជែង

  • ចង់វាស់វែងលទ្ធផលច្បាស់លាស់

  • ចង់លក់ឲ្យអតិថិជនចាស់ និង អតិថិជនថ្មីក្នុងពេលតែមួយ

ការធ្វើទីផ្សារដោយមិនចាយប្រាក់

(Organic Marketing)

ORGANIC MARKETING ជាវិធីសាស្រ្ដកសាង និងបង្កើតជាសហគមន៍មួយ ​ដោយ​ប្រមូលផ្តុំមនុស្សមានចំណូលចិត្តដូច ឬស្រដៀងគ្នា​លើបណ្តាញសង្គមFacebook, Instagram,TikTok និង YouTube ដោយមិនចំណាយប្រាក់ក្នុងការ​ផ្សព្វផ្សាយ ។

វិធីសាស្រ្តនេះពឹងផ្អែកលើការបង្កើតមាតិកា​ល្អៗ ដែល​ទាមទារពេល​វេលាច្រើនដើម្បីធ្វើ និងត្រូវចំណាយពេលវេលាមួយចំនួន​បន្ថែមទៀតដើម្បីរង់ចាំលទ្ធផលនោះតបស្នងមកដល់ការខិតខំប្រឹងប្រែងរបស់អ្នក និង ក្រុមការងារអ្នក​វិញ ។

អ្វីដែល​ល្អ នៃការធ្វើទីផ្សារបែប ORGANIC គឺ អ្នកមិនចាំបាច់ចំណាយប្រាក់ដើម្បីធ្វើទីផ្សារទេ។ប៉ុន្ដែគុណវិបត្តិវិញនោះគឺ អ្នកក៏មិនអាចកំណត់យក គោលដៅលក់ (Sales Target) តាមដែល​អ្នកចង់បានដូចគ្នា ។

ពេលខ្លះ​អ្នកអាចនឹងទទួលបានអតិថិជនច្រើន លើសលប់ហួសពីការរំពឹងទុក រីឯពេល​ខ្លះទៀត​ អ្នកអាចនឹងចំណាយទាំងពេលវេលា និងកម្លាំងអស់ជាច្រើន​ទៅហើយ តែបែរជាមិនទទួលបាន​ផលត្រលប់មកវិញ ស័ក្តិសមនឹងអ្វីដែល​អ្នកលះបង់ទៅទាល់​តែ​សោះ ។

៣ជំហានសំខាន់ក្នុងការលក់ និង ធ្វើទីផ្សារដោយមិនចំណាយប្រាក់៖

  1. ជំហានទី១៖​ ជំរុញអតិថិជនឲ្យសួរនាំ

  2. ជំហានទី២៖ស្ទង់ចិត្តអតិថិជនមុនបិទការលក់

  3. ជំហានទី៣៖រក្សាអតិថិជននិងលក់ម្ដងទៀត

3% market

ទាញយកផ្នែកនៃសៀវភៅ "សួរច្រើនលក់ខ្លាំង"

ដែលនិយាយពី ORGANIC MARKETING

Download

blog author image

Sakal Digital

Digital Marketing Author

Back to Blog

© Copyright 2023. RONGVONG. All rights reserved.