តើ TikTok Algorithm មានដំណើរការបែបណា?
មុននិងនិយាយថាវាដើរបែបណា បងៗខ្លះប្រហែលជាឆ្ងល់ហើយថាអ្វីទៅជា Algorithm ?
Algorithm ជាវិធីសាស្រ្ដដែល TikTok ប្រើដើម្បីវាយតម្លៃទៅលើ Video ទាំងអស់ដែលបង្ហោះចូលទៅក្នុង Platform TikTok ហើយបើគេសិក្សាឃើញថា Video ណាល្អ ត្រូវនឹងលក្ខខណ្ឌរបស់គេ ប្រព័ន្ធនឹងរុញវីដេអូនោះឲ្យចូលទៅកាន់ For You Page ដែលគេហៅកាត់ថា FYP នោះឲ្យឯង ។
ហើយសួរថា For You Page ហ្នឹងនៅកន្លែងណា? គឺជាកន្លែងដែលអ្នកលេង TikTok បើកapp ភ្លាមក៏ឃើញវីដេអូលោតចូលមកនេះឯង
សាកស្រមៃមើល ប្រសិនបើវីដេអូលក់ផលិតផលរបស់អ្នក លោតទៅកាន់មនុស្សរាប់លាននាក់លើ TikTok ដោយមិនចាយលុយសូម្បីមួយសេន តើយើងនឹងចំណេញថ្លៃប៊ូសបានច្រើនប៉ុណ្ណាទៅ?
ក្នុង Telegram: SocialCommerceKH ខ្ញុំនឹងនិយាយពីកត្តាធំទាំង៤ដែល TikTok សិក្សាលើ video មុននឹងសម្រេចថាជួយរុញ ឬទម្លាក់ចោល
តែក្នុងអត្ថបទនេះ ខ្ញុំចង់សង្កត់ធ្ងន់ជាងគេទៅលើ ដំណើរការរបស់ TikTok Algorithm ព្រោះថាបើយើងមិនដឹងពីដំណើរការរបស់វាច្បាស់ យើងក៏នឹងពិបាកធ្វើឲ្យវីដេអូបាន viewច្រើនលើ TikTok ផងដែរ ។
TikTok ជាវេទិការមួយដែលឲ្យតម្លៃខ្លាំងទៅលើ #បទពិសោធអ្នកលេង ដែលមានន័យថា វាព្យាយាមរុញមាតិកាដែលយើងចូលចិត្តមើលឲ្យយើងជាអ្នកលេង TikTok បន្ដមើលពីវីដេអូមួយ ទៅមួយទៀតយ៉ាងជក់ចិត្ត ភ្លេចបាយភ្លេចទឹក ។
.
អ៊ីចឹង តើ TikTok ដឹងថាយើងចូលចិត្ត video អីដោយរបៀបណាទៅ?
រំលឹកដល់ពេលដំបូងដែលយើង ចុះឈ្មោះបង្កើត TikTok Account ។ យើងប្រាកដជាប្រាប់ទៅ TikTok ពីព័ត៌មានផ្ទាល់ខ្លួនរបស់យើងដូចជា ឈ្មោះ អាយុ ភេទ តំបន់ដែលយើងរស់នៅ ចំណង់ចំណូលចិត្ត រូបថត ឬ វីដេអូផ្ទាល់ខ្លួនជាដើម ។
នៅពេលបង្កើត TikTok Account បានជោគជ័យហើយយើងចាប់ផ្ដើមបើក app ចូលលេងដំបូង TikTok បានបង្ហាញនូវ Video ដែលពេញនិយមជាងគេនៅក្នុងតំបន់ ឬប្រទេសដែលយើងរស់នៅ ដោយផ្អែកលើព័ត៌មានដែលគេប្រមូលបានក្នុងដំណាក់កាលទីមួយ ពេលដែលយើងចុះ ឈ្មោះនោះឯង
ពេលអ្នកលេងTikTok មើលវីដេអូទាំងនោះ គេនឹងធ្វើសកម្មភាពមួយចំនួនដូចជា ចុចឲ្យបេះដូង ចុចfollow ចុចsave ចុចcopylink ចុចcomment ឬមិនចុចអ្វីទាំងអស់តែមើលវីដេអូតែមួយម្ដងហើយម្ដងទៀត ។
សកម្មភាពតូចៗទាំងនេះហើយ ដែលធ្វើឲ្យ TikTok ដឹងថាអ្នកកំពុងមើលវីដេអូ TikTok ចូលចិត្តអ្វី ហើយមិនចូលចិត្តអ្វី ។ មនុស្សកាន់តែមើលវីដេអូ TikTok យូរប៉ុណ្ណា TikTok កាន់តែដឹងចិត្តរបស់ពួកគេបានច្រើនប៉ុណ្ណោះដែរ ។
© Copyright 2023. RONGVONG. All rights reserved.